
favorite ex - sinora roath lyrics
[verse 1]
ទោះបីយើងប្រកែកគ្នាច្រើន យើងឈ្លោះគ្នាច្រើន
តែចុងក្រោយឡើងស្រឡាញ់គ្នាជាងមុន
(តែចុងក្រោយឡើងស្រឡាញ់គ្នាជាងមុន)
បែកគ្នា នៅពេលបងទៅ
តើបងបានអីខ្លះក្រៅពីបានលេងសើចជាមួយចិត្តខ្ញុំ
(បានលេងសើចជាមួយចិត្តខ្ញុំ)
ពីមុនចិត្តខ្ញុំនៅខ្លាំងសង្សារចាស់ចេញទៅ
ខ្ញុំត្រូវរៀបចំទទួលសង្សារថ្មីមិនអោយលើស៩០ថ្ងៃ
បងមួយបំភ្លេចមិនបានបើចង់ឃើញកល្យាណ
ត្រូវចូល instagram បង្កើត account ថ្មី
ពីមុនមិនធ្លាប់នឹកស្មានថាពាក្យរហូតរបស់យើង
ស្មើនឹងប្រាំមួយខែ (ប្រាំមួយខែ)
[chorus]
ជាមនុស្សចិត្តខ្លាំងក៏នៅតែទោម្នេញ
អង្គុយចាំទូរស័ព្ទក្រែងបង text មកវិញ
បើសិនភ្នំពេញអាចនឹងធំជាងឥឡូវ
ប្រហែលមិនសូវឃើញបងតាមផ្លូវ
ឃើញនៅតាមផ្លូវវាមិនសូវអីទេ
ខ្លាចតែឃើញរូបបងឈរកាន់ដៃគេ
បើសិនជាគេសួរថារូបអូននេះត្រូវជាយ៉ាងមិច
សង្ឃឹមបងប្រាប់គេថាអូនជា favorite ex
[verse 2]
ខំនិយាយជាមួយអ្នកថ្មី
ដោយសារចង់បំភ្លេចរូបថ្លៃ
តែអ្នកថ្មីជួយរូបស្រីមិនបានផង
ទៅជួបគេលើកដំបូងតែបេះដូងភ្លេចនៅបង
នឹក ១០ វិនាទីនៅក្នុង story របស់ខ្ញុំនេះ
ធ្លាប់សរសើរបង (សរសើរបង)
ពាក្យដែរខ្ញុំធ្លាប់និយាយប្រហែលអ្នកថ្មី
កំពុងនិយាយដាក់ story ម្ដង (story ម្ដង)
[chorus]
ជាមនុស្សចិត្តខ្លាំងក៏នៅតែទោម្នេញ
អង្គុយចាំទូរស័ព្ទក្រែងបង text មកវិញ
បើសិនភ្នំពេញអាចនឹងធំជាងឥឡូវ
ប្រហែលមិនសូវឃើញបងតាមផ្លូវ
ឃើញនៅតាមផ្លូវវាមិនសូវអីទ
ខ្លាចតែឃើញរូបបងឈរកាន់ដៃគេ
បើសិនជាគេសួរថារូបអូននេះត្រូវជាយ៉ាងមិច
សង្ឃឹមបងប្រាប់គេថាអូនជា favorite ex
[outro]
អូនចង់អោយទីក្រុងភ្នំពេញធំជាងឥឡូវ
ក្រែងលអូនលែងសូវឃើញបងតាមផ្លូវ
(ឃើញបងតាមផ្លូវ)
ឃើញតាមផ្លូវប្រាប់តាមត្រង់ទៅមិនសូវអីទេ
ខ្លាចតែឃើញកាន់ដៃគេ
ដៃដងទ្វេរបស់បងដែលធ្លាប់តែនៅលើរូបអូន
Random Song Lyrics :
- beskonacno - don maconi lyrics
- fuego - rick santino & dj ropo lyrics
- what we deserve - princess rizu lyrics
- felicidad - mechi lambre lyrics
- sevda yolu - imera lyrics
- apenas mais uma de amor - lucas lucco lyrics
- holdin' my breath - tyler bryant & the shakedown lyrics
- 見して 見して (mishite mishite) - the yellow monkey lyrics
- fuck the tories - glitchers lyrics
- ptsd - ethan charles lyrics