lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu ស្រស់អ្វីម្ល៉េះ – sinn sisamouth

Loading...

១ * ស្រស់អ្វីសែនស្រស់សម្ផស្សរកគ្មានប្រដូច ឃើញហើយព្រឺព្រួចលបលួចមេត្រី
នេត្រត្រូវសណ្ដំបង្ខំឲ្យភ្លេចទុក្ខភ័យ គេងគិតស្រមៃតែស្រីមួយទេ
២ * ខ្វល់ណាស់នឹកណាស់ប្រទះតែទុក្ខជោកជាំ ដូចគេវាយដំក្រៀមក្រំឥតល្ហែ
ទោះខំកាត់ចិត្តក៏ឥតបានផលអ្វីដែរ នៅតែនឹកស្នេហ៍ៗៗរាល់ថ្ងៃ
បន្ទរ * តើធ្វើម្ដេចនឹងភ្លេចភក្ត្រមានមន្តស្នេហ៍ ដូចដួងខែរះពេញរស្មី
ពេលញញឹមសង្ឃឹមជាប់ក្នុងហឫទ័យ ឲ្យអាល័យៗគ្មានស្បើយ
៣ * ជាតិនេះបើកាយព្រាត់ឆ្ងាយពីក្លិនមានឫទ្ធិ ប្រហែលជីវិតងងឹតអស់ហើយ
ស់ស្គាល់តែទុក្ខសុខសល់សោះសូន្យអូនអើយ អស់បានយល់ត្រើយនៃខ្នើយវាសនា ៕

lirik lagu lainnya :

YANG LAGI NGE-TRENDS...

Loading...