lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

lirik lagu time to rise – vannda ft. master kong nay

Loading...

[into: master kong nay]
ហ្អើង! អាហ្អើយ! time to rise
ពេលនេះគួររះឡើងខ្ពស់ដូចផ្កាយ
សុខសប្បាយទាំងប្រុសស្រី
សិល្បៈករសិល្បៈការិនីកំពុងចាប់ក្ដីស្រមៃ
សូមបើកទំព័រថ្មីបន្ដស្នាដៃពី គង់ ណៃ ខ្ញុំបាទអើយ…

[verse1: vannda]
i said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ​ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
i said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
ខ្មែរយើងពីរមុនអស្ចារ្យ យើងជាគុជនៃអាស៊ី ហើយឥឡូវមានវណ្ណដា
ខ្មែរយើងពីមុនថ្លៃថ្លា មានបេះដូងសិល្បៈ ឆ្លាក់នៅលើប្រាង្គសិលា
ស៊ីន ស៊ីសាមុត, រស់ សិរីសុទ្ធា, ប៉ែន រ៉ន, មាស សាម៉ន
ព្រលឹងសិល្បៈនៃកម្ពុជា យកពួកគាត់គឺជាគំរូ ធ្វើជាគ្រូផ្ចាញ់មា
បង្កើតទំព័រប្រវត្ដិសាស្រ្ដ ដាស់ពពួកលីលា, you hear me?

they tryna break my soul (តែខ្ញុំឆ្អិនដល់បណ្ដូល)
លុយគេអ្នកជះខ្ញុំអ្នកប្រមូល (ខ្ញុំប្រមូលដូចកុងត្រូល)

they might lose control ព្រោះពីមុនដូចកន្ទបតែឥឡូវដូចជាហូល
បុរាណលាយសម័យលាយឲ្យចូល ទាញជាកម្រៃ ច្នៃវាចូលដូចចំណូល

[master kong nay]
ខ្ញុំសូមរៀបរាប់ ជំរាបសណ្ដានឲ្យបានដឹង

[vannda}
កុំនូវស្ងៀមត្រឹង បាត់ឈឹង​ អញ្ចឹងត្រូវប្រឹងរឹងប៉ឹង
ព្រោះមានរឿងជាច្រើនដែលអ្នកមិនដឹង
អ្នកណាស្នងតំណែង បើឯងអញ្ចឹង?
កុំធ្វើជាសំណែននៅលើហឹង បើគេមិនឲ្យតម្លៃរត់ចូលព្រៃធ្វើជាសិង្ហ
បើចូលទឹកដូចក្រពើ​ នៅលើឈើធ្វើជាជ្រឹង​ (pull up)
ត្រូវទាញទាញ ត្រូវរុញរុញ ត្រូវចាប់ចាប់យើងចាប់
កុំបោះចោលក្ដីស្រមៃ មានតម្លៃដល់ថ្ងៃស្លាប់
ឆ្ពោះទៅមុខមិនបកក្រោយ មិនរាថយត្រូវប្រញាប់
ចាប់វាឲ្យបាន កើតមកមួយជាតិធាតុប៉ុន្មាន?
វែកផ្លូវហើយដើរ ទោះបីមានអ្នករំខាន
មិនដែលគិតទាល់តែសោះថាខ្ញុំធ្វើវាមិនបាន
ឈ្នះតែងតែឈ្នះ ឈ្នះលើចិត្តតិរិច្ឆាន

[master: kong nay]
ឥឡូវបងប្អូន ពូមីងអ៊ុំ គង់ ណៃខ្ញុំសូមបញ្ជាក់
ចាប៉ីដងវែង ល្ខោនបាសាក់ សិល្បៈអាយ៉ៃ ចាប៉ី

[vannda]
តន្រ្ដីសម័យថ្មី សម័យយុវវ័យអាយុជាង ២០ តែចង់ហោះដូចបក្សី

[master kong nay]
ផ្លាស់ទៅតាមពេល តាមសម័យ ក្មួយចេះរៀបចំឲ្យសមប្រពៃ

[vannda]
កែខៃហើយខ្ញុំកែឆ្នៃ លើកដាក់ពាក្យពេចន៍ឲ្យចុងប៊ិចមានតម្លៃ

i wanna know អ្នកណាសាទរ ពេលដែលឃើញយើងថ្កើន
yeah now we know អ្នកខ្លាំងមួយនគរ ដល់ពេលឆ្ពោះទៅមុខរត់ រកភាពរីកចម្រើន
i said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ​ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
i said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ
រីកដូចជាផ្កា ខ្ញុំរះលើវេហា​ everybody wanna be like me
flow ហូរពីសិរសាពាក្យខ្ញុំមុតដូចផ្លែរណារ
ដូចជារាជសាររបស់រាជិសីពីរាជធានី
ជាកវីមានតែមួយគ្មានពីរ មាត់រហ័សដូចឥន្រ្ទី 4g ឬ 5g
on vd on vd on vd
on vd on vd on vd
បដិវត្តតន្រ្ដី ទស្សវត្តរ៍ថ្មី (pow pow)
on vd on vd on me
ដើរមកឆ្ងាយ ចម្ងាយមិនអាចថយ ប្រាប់អ្នកម្ដាយមកចាយក្រដាស​100$
អ្នកខ្លះមិនជឿ​ ឥឡូវស្រែកថាពុទ្ធោ (ពុទ្ធោ)
ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ (ដើរយឺតបន្ដិចប៉ុន្ដែមិននៅក្រោយ)
huh មិនត្រូវការនាងបក់ក៏មិនត្រូវការនាងបោយ

i said time to rise ពេលវេលាមានតម្លៃទៅឲ្យខ្ពស់ហួសចម្ងាយ
ដូចលោកគ្រូ​ ណៃ រះឲ្យខ្ពស់ហួសពីផ្កាយ ធ្វើឲ្យអស់ដៃមិនឆិនឆៃតែឆើតឆាយ
i said time to rise ភ្លឺដូចជាថ្ងៃមានចម្ងាយរាប់លានម៉ាយល៍
គិតដូចបណ្ឌិតមានគំនិតដូចចៅហ្វាយ រីកដូចជាផ្សិត ខួរខ្ញុំគិត ដៃខ្ញុំកាយ

lirik lagu lainnya :

YANG LAGI NGE-TRENDS...

Loading...